រចនាបថភ្នំដា


បដិមា

រចនាបថភ្នំដា

  • លំនៅដ្ឋាន ៖ របាយការណ៍ចិន(៤៧៩-៥០១)​សរសេររៀប​រាប់ថា លំនៅដ្ឋាន​របស់អ្នកស្រុកហ្វូ​ណាន់​សង់ពីឈើ​ដែលគេកាប់ម​កពីព្រៃ, ប្រក់ស្លឹក,​ សង់ផុតពីដី និង​មានរបង​ពទ្ធ័ជំវិញ។
  • សំណង់សាសនា(រូងភ្នំ) ៖ នៅជុំវិញចង្កេះភ្នំដាមានរូងភ្នំមួយ​ចំនួន។​ រូបបដិមាសំខាន់ៗជាច្រើន​ក្នុងព្រហ្មញ្ញសាសនាត្រូវគេ​យកមកថែរក្សាទុកនៅក្នុង​​សារមន្ទីរជាតិភ្នំពេញ​។ មានសិលា​ចារឹកមួយ(K.៥៤៩) រៀបរាប់អំពីព្រះមហាក្សត្រ រុទ្រវរ្ម័ន បានស្ថាបនា​បដិមាព្រះនារាយណ៍តម្កល់​ក្នុងរូងភ្នំមួយ។
  • បដិមា ៖ រូបបដិមានសម័យហ្វូណាន់គឺឧទ្ទិសដល់ព្រះពុទ្ធសាសនា ​និង ​ព្រហ្មញ្ញសាសនា​(ជាទេពផ្សេងៗ)​។ ​បដិមាទាងនោះសាងពីថ្ម,​ លោហធាតុនិង ឈើ។ លក្ខណៈបដិមានៅសម័យ​ហ្វូណាន់ច្រើនចម្លងឫ យកគំរូ​តាមសិល្បៈ ឫទទួលឥទ្ធិពលសិល្បៈ​ឥណ្ឌាច្រើន ពិសេសការឆ្លាក់​បដិមាកាច់ចង្កេះ។​ អ្នកសិក្សាពីប្រវត្តិសិល្បៈខ្មែរ​​​កំណត់លក្ខណៈ​ចម្លាក់បដិមាសម័យ​ហ្វូណាន់ថាជា​ ”រចនាបទភ្នំដា” ពីឆ្នាំ៥៤០-៦០០នៃគ.ស​។ បដិមាក្នុងរចនាបថភ្នំដាចែកជាពីរគឺ ​៖ រចនាបថភ្នំដា”A”​ និងរចនាបថភ្នំដា​”B” រចនាបថតូចៗ​ទាំងពីរនេះមានលក្ខណៈ​ខុសគ្នាតែ​បន្តិចបន្ទួចប៉ុន្នោះ។​
  • លក្ខណៈសម្គាល់រចនាបថភ្នំដា”A” ​មានទម្រង់មុខមួលទ្រវែង​, ភ្នែកក្រឡោត​, ច្រមុះមានក្ដោង​, ត្របកភ្នែកត្រង់​, ​ផ្នត់សក់រាងជាក្រវិលខ្លីៗ​។​ បដិមានៃរចនាបថនេះស្លៀក​សំពត់ខ្លី, មានភ្លីចេញពីប្រភពតែមួយ,​ ជាយសំពត់ញាត់ចូលក្នុងខ្សែក្រវ៉ាត់​មូលតូចឆ្មារ​ហើយមានក្បាលរាងមូល,​ ពីខាងមុខមានជាយផ្នត់​ធ្លាក់សំយ៉ុង។



No comments:

Post a Comment

Note: Only a member of this blog may post a comment.